ព្រះត្រៃបិដក ភាគ ៥០
            
        
        
            
            
                
                មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែមានសញ្ញា ជាធម្មតាប៉ុណ្ណោះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះការបាននូវសមាធិ មានសភាពដូច្នោះ គប្បីមានដល់ភិក្ខុ តើដូចម្តេច ដូចយ៉ាងភិក្ខុ មិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើងក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកមុខទេ គ្រាន់តែជាអ្នកមានសញ្ញា ជាធម្មតាប៉ុណ្ណោះ។ ម្នាលអានន្ទ ក្នុងធម្មវិន័យនេះ ភិក្ខុជាអ្នកមានសេចក្តីសំគាល់ យ៉ាងនេះថា នុ៎ះ ជាធម្មជាតស្ងប់ នុ៎ះ ជាធម្មជាតឧត្តម គឺធម៌ ជាគ្រឿងរម្ងាប់នូវសង្ខារទាំងពួង ជាគ្រឿងរលាស់ចោល នូវកិលេសទាំងពួង ជាគ្រឿងអស់ទៅនៃតណ្ហា ជាគ្រឿងនឿយណាយ ជាទីរលត់ គឺព្រះនិព្វាន។ 
            
            
         
        
            
                ID: 636854990571140356 
                
            
            
                ទៅកាន់ទំព័រ៖