ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​សក្យៈ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​។​ ​បុរស​ក្នុង​លោក​នេះ​ ​ក្នុង​ ​១​ ​ថ្ងៃ​ ​រកបាន​កន្លះ​កហាបណៈ​ ​ដោយហេតុ​នៃ​ការងារ​ណាមួយ​ ​ដែល​មិន​ប៉ះពាល់​អកុសលកម្ម​ ​តើ​គួរ​ហៅថា​ ​បុរស​អ្នក​ឈ្លាស​ ​បរិបូណ៌​ដោយ​សេចក្តី​ព្យាយាម​ដែរ​ឬទេ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​សក្យៈ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ដូចម្តេច​។​ ​បុរស​ក្នុង​លោក​នេះ​ ​ក្នុង​ ​១​ ​ថ្ងៃ​ ​រកបាន​ ​១​ ​កហាបណៈ​ ​ដោយហេតុ​នៃ​ការងារ​ណាមួយ​ ​ដែល​មិន​ប៉ះពាល់​អកុសលកម្ម​ ​តើ​គួរ​ហៅថា​ ​បុរស​អ្នក​ឈ្លាស​ ​បរិបូណ៌​ដោយ​សេចក្តី​ព្យាយាម​ដែរ​ឬទេ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​សក្យៈ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ដូចម្តេច​។​ ​បុរស​ក្នុង​លោក​នេះ​ ​ក្នុង​ ​១​ ​ថ្ងៃ​ ​រកបាន​ ​២​ ​កហាបណៈ​ ​ដោយហេតុ​នៃ​ការងារ​ណាមួយ​ ​ដែល​មិន​ប៉ះពាល់​អកុសលកម្ម​ ​រកបាន​ ​៣​ ​កហាបណៈ​ ​រកបាន​ ​៤​ ​កហាបណៈ​ ​រកបាន​ ​៥​ ​កហាបណៈ​ ​រកបាន​ ​៦​ ​កហាបណៈ​ ​រកបាន​ ​៧​ ​កហាបណៈ​ ​រកបាន​ ​៨​ ​កហាបណៈ​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636855079341137709
ទៅកាន់ទំព័រ៖