ព្រះត្រៃបិដក ភាគ ៥០
រកបាន ៩ កហាបណៈ រកបាន ១០ កហាបណៈ រកបាន ២០ កហាបណៈ រកបាន ៣០ កហាបណៈ រកបាន ៤០ កហាបណៈ រកបាន ៥០ កហាបណៈ រកបាន ១០០ កហាបណៈ តើគួរហៅថា បុរសអ្នកឈ្លាស បរិបូណ៌ដោយសេចក្តីព្យាយាមដែរឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច។ បុរសនោះ កាលរកបាន ១០០ កហាបណៈ ១.០០០ កហាបណៈ ក្នុងមួយថ្ងៃ ទុកដាក់នូវកហាបណៈ ដែលខ្លួនរកបានហើយ ៗ រស់នៅបាន ១០០ ឆ្នាំ គប្បីបាននូវគំនរនៃភោគៈដ៏ច្រើនដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្តេច។ បុរសនោះ គប្បីបានទទួលនូវសុខយ៉ាងឯក អស់រាត្រីមួយ ឬមួយថ្ងៃ អស់កន្លះរាត្រី ឬកន្លះថ្ងៃ ដែលមានភោគៈជាហេតុ មានភោគៈជាគ្រឿងប្រគល់ឲ្យ មានភោគៈជាអធិករណ៍ មែនដែរឬ។
ID: 636855079555519971
ទៅកាន់ទំព័រ៖