ព្រះត្រៃបិដក ភាគ ៥០
ហេតុនុ៎ះ មិនមែនទេ ព្រះអង្គ។ រឿងនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាមទាំងឡាយ មិនទៀង ទទេ មិនពិត វិនាសទៅជាធម្មតា។ ម្នាលសក្យៈទាំងឡាយ ចំណែកខាងសាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រតិបត្តិតាមពាក្យដែលតថាគត ប្រៀនប្រដៅហើយ អស់ ១០ ឆ្នាំ គប្បីទទួលសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ ១០ ឆ្នាំ លើកទុកចុះ សាវករបស់តថាគតក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រតិបត្តិតាមពាក្យដែលតថាគត ប្រៀនប្រដៅហើយ អស់ ៩ឆ្នាំ ៨ឆ្នាំ ៧ឆ្នាំ ៦ឆ្នាំ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ គប្បីទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០. ០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។
ID: 636855079761271739
ទៅកាន់ទំព័រ៖