ព្រះត្រៃបិដក ភាគ ៥០
សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិត ប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ ១ ឆ្នាំ លើកទុកចុះ សាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រតិបត្តិតាមពាក្យដែលតថាគតប្រៀនប្រដៅហើយ អស់ត្រឹមតែ ១០ ខែ ក៏គប្បីទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ ១០ ខែ លើកទុកចុះ សាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រតិបត្តិតាមពាក្យដែលតថាគតប្រៀនប្រដៅហើយ អស់ ៩ខែ ៨ខែ ៧ខែ ៦ខែ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ កន្លះខែ ក៏គប្បីបានទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០. ០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។
ID: 636855079942982132
ទៅកាន់ទំព័រ៖