ព្រះត្រៃបិដក ភាគ ៥០

​សាវក​របស់​តថាគត​នោះ​ ​បាន​ជាស​ក​ទា​គាមី​ខ្លះ​ ​អនាគាមី​ខ្លះ​ ​បាន​ដល់​សោតៈ​ពិតប្រាកដ​ខ្លះ​។​ ​ម្នាល​សក្យៈ​ទាំងឡាយ​ ​កន្លះ​ខែ​ ​លើកទុក​ចុះ​ ​សាវក​របស់​តថាគត​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះ​និព្វាន​ ​ប្រតិបត្តិ​តាម​ពាក្យ​ដែល​តថាគត​ ​ប្រៀនប្រដៅ​ហើយ​ ​អស់​យប់​ ​និង​ថ្ងៃ​ ​១០​ ​ក៏​គប្បី​បាន​ទទួល​នូវ​សេចក្តី​សុខ​យ៉ាង​ឯក​ ​អស់​ ​១០០​ ​ឆ្នាំ​ ​ក៏​មាន​ ​១០.០០០​ ​(​១ម៉ឺន​)​ ​ឆ្នាំ​ ​ក៏​មាន​ ​១០០.០០០​ ​(​១សែន​)​ ​ឆ្នាំ​ ​ក៏​មាន​។​ ​សាវក​របស់​តថាគត​នោះ​ ​បាន​ជាស​ក​ទា​គាមី​ខ្លះ​ ​អនាគាមី​ខ្លះ​ ​បាន​ដល់​សោតៈ​ពិតប្រាកដ​ខ្លះ​។​ ​ម្នាល​សក្យៈ​ទាំងឡាយ​ ​យប់​ ​និង​ថ្ងៃ​ ​១០​ ​លើកទុក​ចុះ​ ​សាវក​របស់​តថាគត​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រមាទ​ ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះ​និព្វាន​ ​ប្រតិបត្តិ​តាម​ពាក្យ​ដែល​តថាគត​ប្រៀនប្រដៅ​ហើយ​ ​អស់​យប់​ ​និង​ថ្ងៃ​ ​៩​ ​យប់​ ​និង​ថ្ងៃ​ ​៨​ ​យប់​និង​ថ្ងៃ​ ​៧​ ​យប់​និង​ថ្ងៃ​ ​៦​ ​យប់​និង​ថ្ងៃ​ ​៥​ ​យប់​និង​ថ្ងៃ​ ​៤​ ​យប់​និង​ថ្ងៃ​ ​៣​ ​យប់​និង​ថ្ងៃ​ ​២​ ​យប់​និង​ថ្ងៃ​ ​១​ ​ក៏​គប្បី​បាន​ទទួល​នូវ​សេចក្តី​សុខ​យ៉ាង​ឯក​ ​អស់​ ​១០០​ ​ឆ្នាំ​ ​ក៏​មាន​ ​១០.០០០​ ​(​១ម៉ឺន​)​ ​ឆ្នាំ​ ​ក៏​មាន​ ​១០០.០០០​ ​(​១សែន​)​ ​ឆ្នាំ​ ​ក៏​មាន​។​ ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636855080126212613
ទៅកាន់ទំព័រ៖