ព្រះត្រៃបិដក ភាគ ៥០
            
        
        
            
            
                
                ម្នាលមហាលិ លោភៈជាហេតុ លោភៈជាបច្ច័យនៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ម្នាលមហាលិ ទោសៈជាហេតុ ទោសៈជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ម្នាលមហាលិ មោហៈ ជាហេតុ មោហៈជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅនៃកម្មដ៏លាមក ម្នាលមហាលិ អយោនិសោមនសិការៈ (ការមិនបានធ្វើទុកក្នុងចិត្ត ដោយឧបាយ) ជាហេតុ អយោនិសោមនសិការៈជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ម្នាលមហាលិ ចិត្តដែលបុគ្គលដំកល់ខុស ជាហេតុ ចិត្តដែលបុគ្គលដំកល់ខុស ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក។ ម្នាលមហាលិ នេះជាហេតុ នេះជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក។ 
            
            
         
        
            
                ID: 636855080600929765 
                
            
            
                ទៅកាន់ទំព័រ៖