ព្រះត្រៃបិដក ភាគ ៥០
បពិត្រព្រះអង្គដ៏ចំរើន ចុះអ្វីជាហេតុ អ្វីជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏ល្អ។ ម្នាលមហាលិ អលោភៈ (ការមិនលោភ) ជាហេតុ អលោភៈ ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅនៃកម្មដ៏ល្អ ម្នាលមហាលិ អទោសៈ (ការមិនប្រទូស្ត) ជាហេតុ អទោសៈ ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ ម្នាលមហាលិ អមោហៈ (ការមិនវង្វេង) ជាហេតុ អមោហៈ ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ ម្នាលមហាលិ យោនិសោមនសិការៈ (ការធ្វើទុកក្នុងចិត្ត ដោយឧបាយ) ជាហេតុ យោនិសោមនសិការៈ ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ ចិត្តដែលបុគ្គលដំកល់ត្រូវ ជាហេតុ ចិត្តដែលបុគ្គលដំកល់ត្រូវ ជាបច្ច័យ
ID: 636855080791850685
ទៅកាន់ទំព័រ៖