ព្រះត្រៃបិដក ភាគ ៥០
នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ។ ម្នាលមហាលិ នេះជាហេតុ នេះជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ។ ម្នាលមហាលិ បើធម៌ ១០ យ៉ាងនេះ មិនគប្បីមានក្នុងលោកទេ ពាក្យថា អធម្មចរិយវិសមចរិយាក្តី
(១) ពាក្យថា ធម្មចរិយសមចរិយាក្តី
(២) ក៏មិនគប្បីប្រាកដ ក្នុងលោកនេះដែរ។ ម្នាលមហាលិ ព្រោះតែធម៌ ១០ យ៉ាងនេះ មានប្រាកដក្នុងលោក ហេតុនោះ បានជាពាក្យថា អធម្មចរិយវិសមចរិយាក្តី ធម្មចរិយសមចរិយាក្តី ទើបមានប្រាកដ។
[៤៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បព្វជិតគប្បីពិចារណារឿយ ៗ។ ធម៌ ១០ យ៉ាង គឺអ្វីខ្លះ។ គឺបព្វជិត គប្បីពិចារណារឿយ ៗ ថា អាត្មាអញ កាន់យកនូវភេទដ៏ប្លែកអំពីភេទរបស់គ្រហស្ថ ១ បព្វជិតគប្បីពិចារណារឿយ ៗ ថា ការប្រព្រឹត្តិចិញ្ចឹមជីវិត របស់អាត្មាអញប្រព្រឹត្តជាប់ ដោយបុគ្គលដទៃ ១ បព្វជិត គប្បីពិចារណារឿយ ៗ ថា អាកប្បកិរិយាផ្សេងអំពីគ្រហស្ថ អាត្មាអញគួរធ្វើ ១
(១) កិរិយាប្រព្រឹត្តិមិនស្មើ បានដល់ការមិនប្រព្រឹត្តិធម៌ដោយអំណាចអកុសលកម្មបថ។ (២) កិរិយាប្រព្រឹត្តិស្មើ បានដល់ការប្រព្រឹត្តិធម៌ដោយអំណាចកុសលកម្មបថ។ អដ្ឋកថា។
ID: 636855081176012658
ទៅកាន់ទំព័រ៖