ព្រះត្រៃបិដក ភាគ ៥០
បព្វជិត គប្បីពិចារណារឿយ ៗ ថា អាត្មាអញ មិនតិះដៀលខ្លួនឯង ដោយសីលធម៌បានទេឬ ១ បព្វជិត គប្បីពិចារណា រឿយ ៗ ថា ពួកសព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយសីលធម៌បានទេឬ ១ បព្វជិត គប្បីពិចារណារឿយ ៗ ថា ការញ្រត់ប្រាសនិរាសចាកសត្វ និងសង្ខារទាំងអស់ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត នៃអាត្មាអញ តែងមានជាធម្មតា ១ បព្វជិត គប្បីពិចារណារឿយ ៗ ថា អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹកឃើញ អាត្មាអញ នឹងធ្វើនូវកម្មណា ល្អ ឬអាក្រក់ អាត្មាអញ គង់នឹងបានជាអ្នកទទួលយកនូវផល នៃកម្មនោះពុំខានឡើយ ១ បព្វជិត គប្បីពិចារណារឿយ ៗ ថា យប់ និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅ ៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ១ បព្វជិត គប្បីពិចារណារឿយ ៗ ថា សព្វថ្ងៃនេះ អាត្មាអញមានសេចក្តីអភិរម្យ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ១ បព្វជិត គប្បីពិចារណារឿយ ៗ ថា ឧត្តរិមនុស្សធម៌ គឺធម៌ជារបស់មនុស្ស ដ៏ប្រសើរក្រៃលែង មានដល់អាត្មាអញដែរឬ ធម៌ដ៏វិសេស ដែលគួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ
ID: 636855081369633732
ទៅកាន់ទំព័រ៖