ព្រះត្រៃបិដក ភាគ ៥០

ម្នាល​អានន្ទ​ ​ការបាន​នូវ​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​គប្បី​មានដល់​ភិក្ខុ​ ​យ៉ាងនេះ​ឯង​ ​ដូចយ៉ាង​ភិក្ខុ​ ​មិន​សំគាល់​ថា​ ​ដី​ ​ក្នុង​ដី​ ​មិន​សំគាល់​ថា​ ​ទឹក​ ​ក្នុងទឹក​ ​មិន​សំគាល់​ថា​ ​ភ្លើង​ ​ក្នុង​ភ្លើង​ ​មិន​សំគាល់​ថា​ ​ខ្យល់​ក្នុង​ខ្យល់​ ​មិន​សំគាល់​ថា​ ​អាកាសានញ្ចាយតនៈ​ ​ក្នុង​អាកាសានញ្ចាយតនៈ​ ​មិន​សំគាល់​ថា​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​មិន​សំគាល់​ថា​ ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​ ​មិន​សំគាល់​ថា​ ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​មិន​សំគាល់​ថា​ ​លោក​នេះ​ ​ក្នុង​លោក​នេះ​ ​មិន​សំគាល់​ថា​ ​លោកខាងមុខ​ ​ក្នុង​លោកខាងមុខ​ទេ​ ​គ្រាន់តែ​ជា​អ្នកមាន​សញ្ញា​ ​ជា​ធម្មតា​ប៉ុណ្ណោះ​។​
 ​[​៧​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ជាមួយនឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រព្ញ​ក​ហើយ​ ​ក៏​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636854990788982815
ទៅកាន់ទំព័រ៖