ព្រះត្រៃបិដក ភាគ ៥០
អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មាអញនោះ សព្រហ្មចារីទាំងឡាយ សួរក្នុងកាលជាទីបំផុត (មរណសម័យ) នឹងមិនអឹមអៀមទេឬ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង បព្វជិតគប្បីពិចារណារឿយ ៗ។
[៤៩] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលឋិតនៅក្នុងសរីរៈ ១០ យ៉ាងនេះ បព្វជិត គប្បីពិចារណារឿយ ៗ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺត្រជាក់ ១ ក្តៅ ១ សេចក្តីឃ្លាន ១ ស្រេក ១ ឧច្ចារៈ ១ បស្សាវៈ ១ សង្រួមកាយ ១ សង្រួមវាចា ១ សង្រួមក្នុងការចិញ្ចឹមជីវិត ១ ភវសង្ខារ ដែលនាំសត្វឲ្យកើតក្នុងភពទៀត ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង ដែលឋិតនៅក្នុងសរីរៈ។
[៥០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងឧបដ្ឋានសាលា កើតមានសេចក្តីប្រកួតប្រកាន់ ឈ្លោះប្រកែក និយាយចាក់ដោតគ្នា ដោយលំពែង គឺមាត់។
ID: 636855081626818442
ទៅកាន់ទំព័រ៖