ព្រះត្រៃបិដក ភាគ ៥០
ចេះដឹងល្អដោយទិដ្ឋិ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមានមិត្រល្អ មានសំឡាញ់ល្អ សមគប់រកមិត្រល្អ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានមិត្រល្អ មានសំឡាញ់ល្អ សមគប់រកមិត្រល្អ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុដែលគេប្រដៅងាយ ប្រកបដោយធម៌ជាគ្រឿងធ្វើនូវភាវៈជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគេប្រដៅងាយ ប្រកបដោយធម៌ជាគ្រឿងធ្វើនូវភាវៈ ជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា
ID: 636855082228742871
ទៅកាន់ទំព័រ៖