ព្រះត្រៃបិដក ភាគ ៥០

​ដើម្បី​មូលមិត្រ​គ្នា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​កិច្ចការ​ណា​នីមួយ​ ​ធំ​ ​ឬ​តូច​ ​របស់​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ប៉ិនប្រសប់​ ​មិន​ខ្ជិលច្រអូស​ ​ក្នុង​កិច្ចការ​ទាំងនោះ​ ​ប្រកបដោយ​ឧបាយ​ជា​គ្រឿង​ពិចារណា​ ​ក្នុង​កិច្ចការ​ទាំងនោះ​ ​ថា​គួរ​ធ្វើ​ ​គួរ​ចាត់ចែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ចការ​ណា​នីមួយ​ ​ធំ​ ​ឬ​តូច​ ​របស់​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ប៉ិនប្រសប់​ ​មិន​ខ្ជិលច្រអូស​ ​ក្នុង​កិច្ចការ​ទាំងនោះ​ ​ប្រកបដោយ​ឧបាយ​ជា​គ្រឿង​ពិចារណា​ ​ក្នុង​កិច្ចការ​ទាំងនោះ​ថា​ ​គួរ​ធ្វើ​ ​គួរ​ចាត់ចែង​ ​ដោយហេតុ​ណា​ ​នេះ​ជា​ធម៌​គួរ​រលឹក​រកគ្នា​ ​ធ្វើ​នូវ​សេចក្តី​ស្រឡាញ់​ ​ធ្វើ​នូវ​សេចក្តី​គោរព​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សង្រ្គោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​ព្រមព្រៀង​គ្នា​ ​ដើម្បី​មូលមិត្រ​គ្នា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​ក្នុង​ធម៌​ ​មានការ​ហៅរក​ដោយ​ពាក្យជា​ទីស្រឡាញ់​ ​អ្នកមាន​សេចក្តី​រីករាយ​ ​ដ៏​លើសលុប​ ​ក្នុង​អភិធម្ម​ ​ក្នុង​អភិ​វិន័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​នូវ​ធម៌​ ​មានការ​ហៅរក​ដោយ​ពាក្យជា​ទីស្រឡាញ់​ ​អ្នកមាន​សេចក្តី​រីករាយ​ ​ដ៏​លើសលុប​ ​ក្នុង​អភិធម្ម​ ​ក្នុង​អភិ​វិន័យ​ ​ដោយហេតុ​ណា​ ​នេះ​ជា​ធម៌​គួរ​រលឹក​រកគ្នា​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636855082474556930
ទៅកាន់ទំព័រ៖