ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់នូវការកើតឡើង និងសេចក្តីវិនាសទៅ (នៃខន្ធបញ្ចកៈ) ជាបញ្ញាដ៏ប្រសើរ ជាគ្រឿងទំលាយបង់នូវកិលេស ជាធម្មជាតិ ដល់នូវការអស់ទៅនៃទុក្ខ ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់នូវការកើតឡើង និងវិនាសទៅ ជាបញ្ញាដ៏ប្រសើរ ជាគ្រឿងទំលាយបង់នូវកិលេស ជាធម្មជាតិ ដល់នូវកិរិយាអស់ទៅនៃទុក្ខ ដោយប្រពៃ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង ជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។
ចប់ អកោ្កសវគ្គ ទី៥។
ID: 636855083059160368
ទៅកាន់ទំព័រ៖