ព្រះត្រៃបិដក ភាគ ៥០
មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ អវិប្បដិសារៈ មានបាមុជ្ជៈ (សេចក្តីរីករាយ) ជាប្រយោជន៍ មានបាមុជ្ជៈជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន ចុះបាមុជ្ជៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ បាមុជ្ជៈ មានបីតិ (សេចក្តីឆ្អែតចិត្ត) ជាប្រយោជន៍ មានបីតិជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន ចុះបីតិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ បីតិ មានបស្សទ្ធិ (សេចក្តីស្ងប់) ជាប្រយោជន៍ មានបស្សទ្ធិ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន ចុះបស្សទ្ធិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ បស្សទិ្ធ មានសុខៈជាប្រយោជន៍ មានសុខៈជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន ចុះសុខៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ សុខៈ មានសមាធិ ជាប្រយោជន៍ មានសមាធិ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន ចុះសមាធិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ មា្នលអានន្ទ សមាធិ មានយថាភូតញ្ញាណទស្សនៈ (វិបស្សនាញាណទន់ខ្ចី) ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន ចុះយថាភូតញ្ញាណទស្សនៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។
ID: 636854987307843706
ទៅកាន់ទំព័រ៖