ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង ខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលះបង់នូវពួកអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ដែលភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង ខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់សំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលះបង់នូវពួកអកុសលធម៌ដ៏លាមកទាំងនោះ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុកាលពិចារណា ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើន អាត្មាអញ ជាអ្នកមានចិត្តមិនព្យាបាទច្រើន អាត្មាអញ ជាអ្នកប្រាសចាកថីនមិទ្ធៈច្រើន
ID: 636855084120441069
ទៅកាន់ទំព័រ៖