ព្រះត្រៃបិដក ភាគ ៥០

​អាត្មាអញ​ ​ជា​អ្នកមាន​ចិត្ត​មិន​អណ្តែត​អណ្តូង​ច្រើន​ ​អាត្មាអញ​ ​ជា​អ្នក​ឆ្លង​ចាក​វិចិកិច្ឆា​ច្រើន​ ​អាត្មាអញ​ ​ជា​អ្នក​មិន​មាន​សេចក្តី​ក្រោធ​ច្រើន​ ​អាត្មាអញ​ ​ជា​អ្នកមាន​ចិត្ត​មិន​សៅហ្មង​ច្រើន​ ​អាត្មាអញ​ ​ជា​អ្នកមាន​កាយ​មិន​ក្រវល់ក្រវាយ​ច្រើន​ ​អាត្មាអញ​ ​ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ច្រើន​ ​អាត្មាអញ​ ​ជា​អ្នកមាន​ចិត្ត​ខ្ជាប់ខ្ជួន​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​តាំងនៅ​ក្នុង​កុសលធម៌​ទាំងនោះ​ ​ធ្វើ​ព្យាយាម​ ​ដើម្បីឲ្យ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​តទៅ​។​
 [​៥២​]​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ថេរ​វាចា​របស់​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិន​ឆ្លាស​ ​ក្នុង​វារៈ​នៃ​ចិត្ត​បុគ្គល​ដទៃ​ទេ​ ​ត្រូវ​គិតថា​ ​យើង​ទាំងឡាយ​ ​គួរ​ជា​អ្នក​ឆ្លាស​ ​ក្នុង​វារៈ​នៃ​ចិត្ត​របស់​ខ្លួន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​សិក្សា​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​ឆ្លាស​ ​ក្នុង​វារៈ​នៃ​ចិត្ត​របស់​ខ្លួន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636855084336703439
ទៅកាន់ទំព័រ៖