ព្រះត្រៃបិដក ភាគ ៥០
អាត្មាអញ មិនមានចិត្តអណ្តែតអណ្តូងច្រើនឬហ្ន៎ អាត្មាអញ មានវិចិកិច្ឆាច្រើនឬហ្ន៎ អាត្មាអញ ឆ្លងវិចិកិច្ឆាច្រើនឬហ្ន៎ អាត្មាអញ មានសេចក្តីក្រោធច្រើនឬហ្ន៎ អាត្មាអញ មិនមានសេចក្តីក្រោធច្រើនឬហ្ន៎ អាត្មាអញ មានចិត្តសៅហ្មងច្រើនឬហ្ន៎ អាត្មាអញ មិនមានចិត្តសៅហ្មងច្រើនឬហ្ន៎ អាត្មាអញ មានកាយក្រវល់ក្រវាយច្រើនឬហ្ន៎ អាត្មាអញ មានកាយមិនក្រវល់ក្រវាយច្រើនឬហ្ន៎ អាត្មាអញ ខ្ជិលច្រអូសច្រើនឬហ្ន៎ អាត្មាអញ ប្រារព្ធព្យាយាមច្រើនឬហ្ន៎ អាត្មាអញ មានចិត្តមិនខ្ជាប់ខ្ជួនច្រើនឬហ្ន៎ អាត្មាអញ មានចិត្តខ្ជាប់ខ្ជួនច្រើនឬហ្ន៎។ ម្នាលអាវុសោទាំងឡាយ បើភិក្ខុពិចារណា រមែងដឹងយ៉ាងនេះថា អាត្មាអញ មានអភិជ្ឈាច្រើន។បេ។ អាត្មាអញ មានចិត្តមិនបានខ្ជាប់ខ្ជួនច្រើន។
ID: 636855084765097942
ទៅកាន់ទំព័រ៖