ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការតាំងនៅដដែល មិនមែនសេចក្តីចំរើន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការតាំងនៅដដែល ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាសេចក្តីសាបសូន្យ មិនមែនជាសេចក្តីចំរើន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងប៉ុន្មាន ក្នុងសាសនានេះ ប្រកបដោយសទ្ធា សីលៈ សុត្តៈ ចាគៈ បញ្ញា និងបដិភាណៈ ពួកធម៌នោះ របស់ភិក្ខុនោះ មិនសាបសូន្យ មិនចំរើន។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវហេតុនេះ ថាជាការតាំងនៅដដែល ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការសាបសូន្យ មិនមែនជាសេចក្តីចំរើន។ ម្នាលភិក្ខុទាំងឡាយ ការតាំងនៅដដែល ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការសាបសូន្យ មិនមែនជាសេចក្តីចំរើន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការតាំងនៅដដែល មិនមែនជាការសាបសូន្យ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងប៉ុន្មាន ក្នុងសាសនានេះ ប្រកបដោយសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា និងបដិភាណៈ ពួកធម៌នោះ របស់ភិក្ខុនោះ មិនតាំងនៅដដែល មិនសាបសូន្យទេ។
ID: 636855085389723668
ទៅកាន់ទំព័រ៖