ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ហេតុនេះ​ថា​ ​ជា​សេចក្តី​ចំរើន​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មិនមែន​ជា​ការតាំងនៅ​ដដែល​ ​មិនមែន​ជា​សេចក្តី​សាបសូន្យ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មិនមែន​ជា​ការតាំងនៅ​ដដែល​ ​មិនមែន​ជា​សេចក្តី​សាបសូន្យ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិន​ឆ្លាស​ ​ក្នុង​វារៈ​នៃ​ចិត្ត​បុគ្គល​ដទៃ​ទេ​ ​គួរ​គិតថា​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​ឆ្លាស​ ​ក្នុង​វារៈ​នៃ​ចិត្ត​របស់​ខ្លួន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​សិក្សា​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ឆ្លាស​ ​ក្នុង​វារៈ​នៃ​ចិត្ត​របស់​ខ្លួន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ស្រ្តី​ ​ឬ​បុរស​កំឡោះ​ ​ឬ​ជំទង់​ ​ប្រកបដោយ​ជាតិ​ជា​អ្នក​ស្អិតស្អាង​ ​កាល​ពិចារណា​ ​មើល​ស្រមោល​មុខ​របស់​ខ្លួន​ ​ក្នុង​កញ្ចក់​ដ៏​បរិសុទ្ធ​ផូរផង់​ ​ឬ​ក្នុង​ភាជន៍​ទឹកថ្លា​ ​បើ​ឃើញ​នូវ​ធូលី​ ​ឬ​កន្ទួល​ក្នុង​កញ្ចក់​ ​ឬ​ទឹក​នោះ​ ​តែង​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​ធូលី​ ​ឬ​កន្ទួល​នោះ​ចេញ​ ​បើ​មិនឃើញ​ធូលី​ ​ឬ​កន្ទួល​ ​ក្នុង​កញ្ចក់​ ​ឬ​ទឹក​នោះ​ទេ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​មានតម្រិះ​គ្រប់គ្រាន់​ ​ដោយហេតុ​នោះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​មានលាភ​ ​ឱ​ហ្ន៎​ ​មុខ​របស់​អាត្មាអញ​ ​បរិសុទ្ធ​ ​ឧបមា​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636855085579294511
ទៅកាន់ទំព័រ៖