ព្រះត្រៃបិដក ភាគ ៥០

ម្នាល​អាវុសោ​អានន្ទ​ ​ការបាន​នូវ​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​គប្បី​មានដល់​ភិក្ខុ​ដែរ​ ​ដូចយ៉ាង​ភិក្ខុ​មិន​សំគាល់​ថា​ ​ដី​ក្នុង​ដី​។​បេ​។​ ​មិន​សំគាល់​ថា​ ​លោកខាងមុខ​ ​ក្នុង​លោកខាងមុខ​ទេ​ ​គ្រាន់តែ​ជា​អ្នកមាន​សញ្ញា​ ​ជា​ធម្មតា​ប៉ុណ្ណោះ​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​ការបាន​នូវ​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​គប្បី​មានដល់​ភិក្ខុ​ ​តើ​ដូចម្តេច​ ​ដូចយ៉ាង​ភិក្ខុ​ ​មិន​សំគាល់​ថា​ ​ដី​ក្នុង​ដី​។​បេ​។​ ​មិន​សំគាល់​ថា​ ​លោកខាងមុខ​ ​ក្នុង​លោកខាងមុខ​ទេ​ ​គ្រាន់តែ​ជា​អ្នកមាន​សញ្ញា​ ​ជា​ធម្មតា​ប៉ុណ្ណោះ​។​ ​ម្នាល​អាវុសោ​ ​អានន្ទ​ ​សម័យមួយ​ ​ខ្ញុំ​នៅក្នុង​អន្ធ​វន​ ​ទៀប​ក្រុង​សាវត្ថី​នេះឯង​ ​ខ្ញុំ​បាន​ចូល​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​ក្នុង​ទីនោះ​ ​គឺ​ខ្ញុំ​មិន​សំគាល់​ថា​ ​ដី​ក្នុង​ដី​ ​មិន​សំគាល់​ថា​ ​ទឹក​ក្នុងទឹក​ ​មិន​សំគាល់​ថា​ ​ភ្លើង​ក្នុង​ភ្លើង​ ​មិន​សំគាល់​ថា​ ​ខ្យល់​ក្នុង​ខ្យល់​ ​មិន​សំគាល់​ថា​ ​អាកាសានញ្ចាយតនៈ​ ​ក្នុង​អាកាសានញ្ចាយតនៈ​ ​មិន​សំគាល់​ថា​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​មិន​សំគាល់​ថា​ ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​ ​មិន​សំគាល់​ថា​ ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​មិន​សំគាល់​ថា​ ​លោក​នេះ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636854991178505095
ទៅកាន់ទំព័រ៖