ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបមេយ្យ​ ​ដូចជា​ ​ការពិចារណា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​រមែង​មាន​ឧបការៈ​ច្រើន​ ​ដល់​ភិក្ខុ​នោះ​ថា​ ​អាត្មាអញ​ ​ជា​អ្នកមាន​អភិជ្ឈា​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នក​មិន​មាន​អភិជ្ឈា​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នកមាន​ចិត្ត​ព្យាបាទ​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នកមាន​ចិត្ត​មិន​មាន​ព្យាបាទ​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នក​ត្រូវ​ថីនមិទ្ធៈ​គ្រប​សង្កត់​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នក​ប្រាសចាក​ថីនមិទ្ធៈ​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នកមាន​ចិត្ត​អណ្តែត​អណ្តូង​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នកមាន​ចិត្ត​មិន​អណ្តែត​អណ្តូង​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នកមាន​វិចិកិច្ឆា​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នក​ឆ្លង​ចាក​វិចិកិច្ឆា​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នកមាន​សេចក្តី​ក្រោធ​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​មិន​មាន​សេចក្តី​ក្រោធ​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នកមាន​ចិត្តសៅហ្មង​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នកមាន​ចិត្ត​មិន​សៅហ្មង​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នកមាន​កាយ​ក្រវល់ក្រវាយ​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នកមាន​កាយ​មិន​ក្រវល់ក្រវាយ​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នក​ខ្ជិលច្រអូស​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នកមាន​ព្យា​យម​ ​ប្រារព្ធ​ច្រើន​ឬ​ហ្ន៎​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636855085761744947
ទៅកាន់ទំព័រ៖