ព្រះត្រៃបិដក ភាគ ៥០
អាត្មាអញ ជាអ្នកមានចិត្តមិនខ្ជាប់ខ្ជួនច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានចិត្តខ្ជាប់ខ្ជួនច្រើនឬហ្ន៎។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកមានអភិជ្ឈាច្រើន អាត្មាអញ ជាអ្នកមានចិត្តព្យាបាទច្រើន អាត្មាអញ ជាអ្នកត្រូវថីនមិទ្ធៈគ្របសង្កត់ច្រើន អាត្មាអញ ជាអ្នកមានចិត្តអណ្តែតអណ្តូងច្រើន អាត្មាអញ ជាអ្នកមានវិចិកិច្ឆាច្រើន អាត្មាអញ ជាអ្នកមានសេចក្តីក្រោធច្រើន អាត្មាអញ ជាអ្នកមានចិត្តសៅហ្មងច្រើន អាត្មាអញ ជាអ្នកមានកាយក្រវល់ក្រវាយច្រើន អាត្មាអញ ជាអ្នកខ្ជិលច្រអូសច្រើន អាត្មាអញ ជាអ្នកមានចិត្តមិនខ្ជាប់ខ្ជួនច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរធ្វើសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលះបង់នូវពួកអកុសលធម៌ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ ដូចជាសំពត់ត្រូវភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគប្បីប្រញាប់ធ្វើសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង
ID: 636855086213620793
ទៅកាន់ទំព័រ៖