ព្រះត្រៃបិដក ភាគ ៥០
            
        
        
            
            
                
                សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់សំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរប្រញាប់ធ្វើសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលះបង់នូវពួកអកុសលធម៌ដ៏លាមក ទាំងនោះចេញ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើន អាត្មាអញ ជាអ្នកមានចិត្តមិនព្យាបាទច្រើន អាត្មាអញ ជាអ្នកប្រាសចាកថីនមិទ្ធៈច្រើន អាត្មាអញ ជាអ្នកមានចិត្តមិនអណ្តែតអណ្តូងច្រើន អាត្មាអញ ជាអ្នកឆ្លងចាកវិចិកិច្ឆាច្រើន អាត្មាអញ ជាអ្នកមិនមានសេចក្តីក្រោធច្រើន អាត្មាអញ ជាអ្នកមានចិត្តមិនសៅហ្មងច្រើន អាត្មាអញ ជាអ្នកមានកាយមិនក្រវល់ក្រវាយច្រើន អាត្មាអញ ជាអ្នកមានព្យាយាម ប្រារព្ធច្រើន អាត្មាអញ ជាអ្នកមានចិត្តខ្ជាប់ខ្ជួនច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីតាំងនៅក្នុងកុសលធម៌ទាំងនោះ ហើយគួរធ្វើព្យាយាម ដើម្បីឲ្យអស់ទៅនៃអាសវៈទាំងឡាយតទៅ។
            
            
         
        
            
                ID: 636855086396891275 
                
            
            
                ទៅកាន់ទំព័រ៖