ព្រះត្រៃបិដក ភាគ ៥០
[៥៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនឆ្លាស ក្នុងវារៈនៃចិត្តអ្នកដទៃទេ គួរគិតថា យើងទាំងឡាយ ជាអ្នកឆ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុឆ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្រ្តី ឬបុរសកំឡោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង ពិចារណាមើលស្រមោលមុខរបស់ខ្លួន ក្នុងកញ្ចក់ដ៏បរិសុទ្ធផូរផង់ ឬក្នុងភាជន៍ទឹកថ្លា បើឃើញនូវធូលី ឬកន្ទួលក្នុងកញ្ចក់ ឬទឹកនោះ ក៏ព្យាយាម ដើម្បីលះបង់នូវធូលី ឬកន្ទួលនោះចេញ បើមិនឃើញធូលី ឬកន្ទួលនៃមុខនោះទេ ក៏មានចិត្តត្រេកអរ មានតម្រិះគ្រប់គ្រាន់ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ មានលាភ ឱហ្ន៎ មុខរបស់អាត្មាអញ បរិសុទ្ធ ឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជា ការពិចារណា ក្នុងកុសលធម៌ទាំងឡាយ រមែងមានឧបការៈច្រើន ដល់ភិក្ខុថា អាត្មាអញ ជាអ្នកបាននូវចេតោសមថៈ ខាងក្នុងសន្តានឬហ្ន៎
ID: 636855086604983177
ទៅកាន់ទំព័រ៖