ព្រះត្រៃបិដក ភាគ ៥០
អាត្មាអញ ជាអ្នកមិនបាននូវចេតោសមថៈ ខាងក្នុងសន្តានឬហ្ន៎ អាត្មាអញ ជាអ្នកបានអធិប្បញ្ញាធម្មវិបស្សនាឬហ្ន៎ អាត្មាអញ ជាអ្នកមិនបានអធិប្បញ្ញាធម្មវិបស្សនាឬហ្ន៎។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា អាត្មាអញ បានចេតោសមថៈខាងក្នុងសន្តាន តែមិនបានអធិប្បញ្ញាធម្មវិបស្សនាទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរឋិតនៅក្នុងចេតោសមថៈ ខាងក្នុងសន្តាន ហើយធ្វើព្យាយាម ក្នុងអធិប្បញ្ញាធម្មវិបស្សនា។ លុះសម័យខាងក្រោយមក ភិក្ខុនោះ ក៏បាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា រមែងដឹងយ៉ាងនេះថា អាត្មាអញ បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបានចេតោសមថៈខាងក្នុងសន្តានទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរឋិតនៅក្នុងអធិប្បញ្ញាធម្មវិបស្សនា ហើយធ្វើសេចក្តីព្យាយាម ក្នុងចេតោសមថៈខាងក្នុងសន្តាន។ លុះសម័យខាងក្រោយមក ភិក្ខុនោះ បាននូវអធិប្បញ្ញាធម្មវិបស្សនាផង បាននូវចេតោសមថៈ ខាងក្នុងសន្តានផង។
ID: 636855086783453385
ទៅកាន់ទំព័រ៖