ព្រះត្រៃបិដក ភាគ ៥០

​លុះ​សម័យ​ខាងក្រោយ​មក​ ​ភិក្ខុ​នោះ​ ​បាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ផង​ ​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ពិចារណា​ ​រមែង​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ចេ​តោ​សមថៈ​ខាងក្នុង​សន្តាន​ ​បាន​អធិប្បញ្ញា​ធម្ម​វិបស្សនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គួរ​តាំងនៅ​ក្នុង​កុសលធម៌​ទាំងនោះ​ ​ហើយ​ធ្វើ​ព្យាយាម​ដើម្បីឲ្យ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​តទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ចីវរ​ដោយ​ចំណែក​ពីរ​ប្រការ​ ​គឺ​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​បិណ្ឌបាត​ ​ដោយ​ចំណែក​ពីរ​ប្រការ​ ​គឺ​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​សេនាសនៈ​ ​ដោយ​ចំណែក​ពីរ​ប្រការ​ ​គឺ​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ស្រុក​ ​ឬ​និគម​ដោយ​ចំណែក​ពីរ​ប្រការ​ ​គឺ​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ជនបទ​ ​ឬប្រទេស​ដោយ​ចំណែក​ពីរ​ប្រការ​ ​គឺ​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​បុគ្គល​ ​ដោយ​ចំណែក​ពីរ​ ​គឺ​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636855087173615701
ទៅកាន់ទំព័រ៖