ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ចីវរ​ ​ដោយ​ចំណែក​ពីរ​ប្រការ​ ​គឺ​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ពាក្យ​នេះ​ ​តថាគត​ពោល​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ​ពាក្យ​ដែល​តថាគត​ពោល​ហើយ​នុ៎ះ​ ​ព្រោះ​អាស្រ័យ​ ​ហេតុ​ដូចម្តេច​។​ ​បណ្តា​ចីវរ​ទាំងពីរ​ប្រការ​នោះ​ ​ភិក្ខុ​គប្បី​ដឹង​នូវ​ចីវរ​ណា​ថា​ ​កាលបើ​អាត្មាអញ​ ​សេព​ចីវរ​នេះឯង​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​ចីវរ​បែបនេះ​ ​ភិក្ខុ​មិន​គួរ​សេព​ឡើយ​។​ ​បណ្តា​ចីវរ​ទាំងពីរ​ប្រការ​នោះ​ ​ភិក្ខុ​គប្បី​ដឹង​ចីវរ​ណាមួយ​ ​កាលបើ​អាត្មាអញ​ ​សេព​ចីវរ​ណា​ ​អកុសលធម៌​ទាំងឡាយ​ ​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​ចីវរ​បែបនេះ​ភិក្ខុ​គួរ​សេព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​ចីវរ​ដោយ​ចំណែក​ពីរ​ប្រការ​ ​គឺ​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ពាក្យ​ណា​ដែល​តថាគត​ពោល​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ ​ពាក្យ​នេះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​សំដៅ​ហេតុនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​បិណ្ឌបាត​ ​ដោយ​ចំណែក​ពីរ​ប្រការ​ ​គឺ​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​នេះ​ ​ពាក្យ​ដែល​តថាគត​ ​ពោល​ហើយ​នុ៎ះ​ ​ព្រោះ​អាស្រ័យហេតុ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636855087407999107
ទៅកាន់ទំព័រ៖