ព្រះត្រៃបិដក ភាគ ៥០
បណ្តាបិណ្ឌបាតទាំងនោះ ភិក្ខុគប្បីដឹងនូវបិណ្ឌបាតណាថា កាលបើអាត្មាអញ សេពបិណ្ឌបាតនេះឯង អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ បិណ្ឌបាតបែបនេះ ភិក្ខុមិនគួរសេពឡើយ។ បណ្តាបិណ្ឌបាតទាំងនោះ ភិក្ខុគប្បីដឹងនូវបិណ្ឌបាតណាថា កាលបើអាត្មាអញ សេពបិណ្ឌបាតនេះឯង អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង បិណ្ឌបាតបែបនេះ ភិក្ខុគួរសេព។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបិណ្ឌបាត ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណា ដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនេះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវសេនាសនៈ ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យដែលតថាគតពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុដូចម្តេច។ បណ្តាសេនាសនៈទាំងនោះ ភិក្ខុគប្បីដឹងនូវសេនាសនៈណាថា កាលបើអាត្មាអញ សេពសេនាសនៈនេះឯង អកុសលធម៌ទាំងឡាយ ចំរើនឡើង
ID: 636855087612150784
ទៅកាន់ទំព័រ៖