ព្រះត្រៃបិដក ភាគ ៥០
កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ សេនាសនៈបែបនេះ ភិក្ខុមិនគួរសេពឡើយ។ បណ្តាសេនាសនៈទាំងនោះ ភិក្ខុដឹងនូវសេនាសនៈណាថា កាលបើអាត្មាអញ សេពសេនាសនៈនេះឯង អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង សេនាសនៈបែបនេះ ភិក្ខុគួរសេព។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវសេនាសនៈ ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណា ដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវស្រុក ឬនិគមដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យដែលតថាគត ពោលហើយ អាស្រ័យហេតុដូចម្តេច។ បណ្តាស្រុក ឬនិគមនោះ ភិក្ខុគប្បីដឹងនូវស្រុក ឬនិគមណាថា កាលបើអាត្មាអញ សេពស្រុក ឬនិគមនោះឯង អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ស្រុក ឬនិគមបែបនេះ ភិក្ខុមិនគួរសេពឡើយ។ បណ្តាស្រុក ឬនិគមទាំងនោះ ភិក្ខុគប្បីដឹងស្រុក ឬនិគមណាថា កាលបើអាត្មាអញ សេពស្រុក ឬនិគមនេះឯង
ID: 636855087793731170
ទៅកាន់ទំព័រ៖