ព្រះត្រៃបិដក ភាគ ៥០

​មិន​សំគាល់​ថា​ ​លោកខាងមុខ​ ​ក្នុង​លោកខាងមុខ​ទេ​ ​គ្រាន់តែ​ជា​អ្នកមាន​សញ្ញា​ ​ជា​ធម្មតា​ប៉ុណ្ណោះ​។​ ​ចុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​សញ្ញា​ដូចម្តេច​ ​ក្នុង​សម័យ​នោះ​។​ ​ម្នាល​អាវុសោ​ ​សញ្ញា​ ​កើតឡើង​ដល់​ខ្ញុំ​ដោយឡែក​ថា​ ​ការ​រលត់​ទៅ​នៃ​ភព​ ​គឺ​និព្វាន​ ​ការ​រលត់​ទៅ​នៃ​ភព​ ​គឺ​និព្វាន​ដូច្នេះ​ ​សញ្ញា​រលត់​ទៅវិញ​ដោយឡែក​។​ ​ម្នាល​អាវុសោ​ ​ប្រៀប​ដូច​បំណែក​ភ្លើង​កំពុង​ឆេះ​ ​អណ្តាត​កើតឡើង​ដោយឡែក​ ​អណ្តាត​រលត់​ទៅវិញ​ដោយឡែក​ ​យ៉ាងណាមិញ​ ​ម្នាល​អាវុសោ​ ​សញ្ញា​កើតឡើង​ដល់​ខ្ញុំ​ដោយឡែក​ថា​ ​ការ​រលត់​ទៅ​នៃ​ភព​ ​គឺ​និព្វាន​ ​ការ​រលត់​ទៅ​នៃ​ភព​ ​គឺ​និព្វាន​ ​ដូច្នេះ​ ​សញ្ញា​រលត់​ទៅវិញ​ ​ដោយឡែក​ ​ម្នាល​អាវុសោ​ ​ក្នុង​សម័យ​នោះ​ ​ខ្ញុំ​នៅតែ​មាន​សញ្ញា​ថា​ ​ការ​រលត់​ទៅ​នៃ​ភព​ ​គឺ​និព្វាន​ ​(​ប៉ុណ្ណោះ​)​។​
 ​[​៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​សទ្ធា​ហើយ​ ​តែ​មិន​មាន​សីល​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិន​ពេញលេញ​ ​ដោយ​អង្គ​នោះ​ ​យ៉ាងនេះ​ ​ភិក្ខុ​នោះ​ ​គប្បី​បំពេញ​អង្គ​នោះ​ ​ឲ្យ​ពេញលេញ​ឡើង​ ​ដោយ​គិតថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ឲ្យ​អាត្មាអញ​ ​មាន​សទ្ធា​ផង​ ​មាន​សីល​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ ​ភិក្ខុ​មាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​ទើប​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ពេញលេញ​ដោយ​អង្គ​នោះ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636854991381986733
ទៅកាន់ទំព័រ៖