ព្រះត្រៃបិដក ភាគ ៥០

​អកុសលធម៌​ទាំងឡាយ​ ​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​ស្រុក​ ​ឬ​និគម​បែបនេះ​ ​ភិក្ខុ​គួរ​សេព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ស្រុក​ ​ឬ​និគម​ ​ដោយ​ចំណែក​ពីរ​ប្រការ​ ​គឺ​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ពាក្យ​ណា​ ​ដែល​តថាគត​ពោល​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ជនបទ​ ​ឬប្រទេស​ដោយ​ចំណែក​ពីរ​ប្រការ​ ​គឺ​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ ​ពាក្យ​ដែល​តថាគត​ពោល​ហើយ​នុ៎ះ​ ​ព្រោះ​អាស្រ័យហេតុ​ដូចម្តេច​។​ ​បណ្តាជន​បទ​ ​ឬប្រទេស​ទាំងនោះ​ ​ភិក្ខុ​គប្បី​ដឹង​ជនបទ​ ​ឬប្រទេស​ណា​ថា​ ​កាលបើ​អាត្មាអញ​សេព​ជនបទ​ ​ឬប្រទេស​នេះឯង​ ​អកុសលធម៌​ទាំងឡាយ​ ​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​សាបសូន្យ​ទៅ​ ​ជនបទ​ ​ឬប្រទេស​បែបនេះ​ ​ភិក្ខុ​មិន​គួរ​សេព​ឡើយ​។​ ​បណ្តាជន​បទ​ ​ឬប្រទេស​ទាំងនោះ​ ​ភិក្ខុ​គប្បី​ដឹង​នូវ​ជនបទ​ ​ឬប្រទេស​ណា​ថា​ ​កាលបើ​អាត្មាអញ​ ​សេព​ជនបទ​ ​ឬប្រទេស​នេះឯង​ ​អកុសលធម៌​ទាំងឡាយ​ ​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​ជនបទ​ ​ឬប្រទេស​បែបនេះ​ ​ភិក្ខុ​គួរ​សេព​។​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636855087976481622
ទៅកាន់ទំព័រ៖