ព្រះត្រៃបិដក ភាគ ៥០
            
        
        
            
            
                
                ព្រះសារីបុត្តដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលដែលមានធម៌សាបសូន្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានស្តាប់ធម៌ ដែលខ្លួនមិនធ្លាប់បានស្តាប់ផង ធម៌ទាំងឡាយ ដែលភិក្ខុនោះ ធ្លាប់បានស្តាប់ហើយ ក៏ដល់នូវការភ្លេចភ្លាំងទៅផង មួយទៀត ធម៌ទាំងឡាយណា ដែលភិក្ខុនោះ ធ្លាប់ពាល់ត្រូវដោយចិត្ត ក្នុងកាលមុន ធម៌ទាំងនោះ ក៏មិនផុសឡើង ដល់ភិក្ខុនោះផង ភិក្ខុនោះ មិនដឹងនូវធម៌ដែលខ្លួនមិនទាន់ដឹងផង។ ម្នាលអាវុសោទាំងឡាយ បុគ្គលមានធម៌សាបសូន្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយប៉ុណ្ណេះឯង។ ម្នាលអាវុសោទាំងឡាយ បុគ្គលមានធម៌មិនសាបសូន្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្តាប់នូវធម៌ដែលខ្លួនមិនធ្លាប់បានស្តាប់ផង ពួកធម៌ដែលភិក្ខុនោះ ធ្លាប់ស្តាប់ហើយ ក៏មិនដល់នូវការភ្លេចភ្លាំងទៅផង មួយទៀត ពួកធម៌ណា ដែលភិក្ខុនោះ ធ្លាប់ពាល់ត្រូវដោយចិត្តក្នុងកាលមុន ពួកធម៌នោះ ក៏ផុសឡើង ដល់ភិក្ខុនោះឯង 
            
            
         
        
            
                ID: 636855088625738758 
                
            
            
                ទៅកាន់ទំព័រ៖