ព្រះត្រៃបិដក ភាគ ៥០

ភិក្ខុ​នោះ​ ​ក៏​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ខ្លួន​មិនធ្លាប់​ដឹងផង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​មានធម៌​មិន​សាបសូន្យ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ដោយ​បរិយាយ​ប៉ុណ្ណេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិន​ឈ្លាស​ ​ក្នុង​វារៈ​នៃ​ចិត្ត​អ្នកដទៃ​ ​គួរ​គិតថា​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​ឈ្លាស​ ​ក្នុង​វារៈ​នៃ​ចិត្ត​របស់​ខ្លួន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​សិក្សា​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ឈ្លាស​ ​ក្នុង​វារៈ​នៃ​ចិត្ត​របស់​ខ្លួន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូចជា​ស្រ្តី​ ​ឬ​បុរស​កំឡោះ​ ​ឬ​ជំទង់​ ​ប្រកបដោយ​ជាតិ​ជា​អ្នក​ស្អិតស្អាង​ ​កាល​ពិចារណាមើល​ស្រមោល​មុខ​របស់​ខ្លួន​ ​ក្នុង​កញ្ចក់​ដ៏​បរិសុទ្ធ​ផូរផង់​ ​ឬ​ក្នុង​ភាជន៍​ទឹកថ្លា​ ​បើ​ឃើញ​ធូលី​ ​ឬ​កន្ទួល​ ​ក្នុង​កញ្ចក់​ ​ឬ​ទឹក​នោះ​ ​តែង​ព្យាយាម​ ​ដើម្បី​លះបង់​ធូលី​ ​ឬ​កន្ទួល​នោះ​ចេញ​ ​បើ​មិនឃើញ​ធូលី​ ​ឬ​កន្ទួល​ក្នុង​កញ្ចក់​ ​ឬ​ទឹក​នោះ​ទេ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​មានតម្រិះ​គ្រប់គ្រាន់​ ​ដោយហេតុ​នោះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​មានលាភ​ ​ឱ​ហ្ន៎​ ​(​មុខ​)​ ​របស់​អាត្មាអញ​បរិសុទ្ធ​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ឧបមេយ្យ​ដូចជា​ការពិចារណា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ជា​ធម៌​មាន​ឧបការៈ​ច្រើន​ដល់​ភិក្ខុ​ថា​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636855088822830031
ទៅកាន់ទំព័រ៖