ព្រះត្រៃបិដក ភាគ ៥០
អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកមិនមានចិត្តព្យាបាទច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកប្រាសចាកថីនមិទ្ធៈច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកមានចិត្តមិនអណ្តែតអណ្តូងច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកឆ្លងចាកវិចិកិច្ឆាច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកមិនមានសេចក្តីក្រោធច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកមានចិត្តមិនសៅហ្មងច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកបាននូវធម្មប្បាមុជ្ជៈ ខាងក្នុងសន្តានឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ
ID: 636855089028771810
ទៅកាន់ទំព័រ៖