ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គប្បី​ប្រញាប់​ធ្វើ​នូវ​សេចក្តី​ប៉ុនប៉ង​ផង​ ​ព្យាយាម​ផង​ ​សេចក្តី​ខ្មីឃ្មាត​ផង​ ​ប្រឹងប្រែង​ផង​ ​សេចក្តី​មិន​រួញរា​ផង​ ​សតិ​ផង​ ​សម្បជញ្ញៈ​ផង​ ​ឲ្យលើស​លុប​ ​ដើម្បី​បាន​ចំពោះ​នូវ​ពួក​កុសលធម៌​ទាំងនេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​កុសលធម៌​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​ខ្លួន​ ​មិនឃើញ​នូវ​កុសលធម៌​ទាំងឡាយ​ពួក​ខ្លះ​ក្នុង​ខ្លួន​ទេ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញ​នូវ​កុសលធម៌​ទាំងឡាយ​ណា​ ​ក្នុង​ខ្លួន​ ​ឋិតនៅ​ក្នុង​កុសលធម៌​ទាំងឡាយ​នោះ​ ​(​បើ​)​ ​មិនទាន់​ឃើញ​នូវ​កុសលធម៌​ទាំងឡាយ​ណា​ក្នុង​ខ្លួន​ទេ​ ​ត្រូវ​ធ្វើ​នូវ​សេចក្តី​ប៉ុនប៉ង​ផង​ ​ព្យាយាម​ផង​ ​សេចក្តី​ខ្មីឃ្មាត​ផង​ ​ប្រឹងប្រែង​ផង​ ​សេចក្តី​មិន​រួញរា​ផង​ ​សតិ​ផង​ ​សម្បជញ្ញៈ​ផង​ ​ឲ្យលើស​លុប​ ​ដើម្បី​បាន​នូវ​កុសលធម៌​ទាំងឡាយ​នោះ​។​ ​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636855089474857325
ទៅកាន់ទំព័រ៖