ព្រះត្រៃបិដក ភាគ ៥០

 [​៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​នេះ​ ​មាន​ ​១០​ ​ប្រការ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ឈម​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ជា​បរិយោសាន​។​ ​សញ្ញា​ ​១០​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​អសុភ​សញ្ញា​ ​(​សំគាល់​ថា​មិន​ស្អាត​)​ ​១​ ​មរណសញ្ញា​ ​(​សំគាល់​ក្នុង​សេចក្តី​ស្លាប់​)​ ​១​ ​អាហា​រេ​ ​បដិកូលសញ្ញា​ ​(​សំគាល់​ថា​គួរ​ខ្ពើមរអើម​ក្នុង​អាហារ​)​ ​១​ ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​ ​(​សេចក្តី​សំគាល់​ថា​មិន​គួរ​ត្រេកអរ​ ​ក្នុង​លោក​ទាំងអស់​)​ ​១​ ​អនិច្ចសញ្ញា​ ​(​សំគាល់​ថា​មិន​ទៀង​)​ ​១​ ​អ​និ​ច្ចេ​ ​ទុក្ខ​សញ្ញា​ ​(​សំគាល់​ថា​ជា​ទុក្ខ​ក្នុង​របស់​មិន​ទៀង​)​ ​១​ ​ទុ​ក្ខេ​ ​អនត្តសញ្ញា​ ​(​សំគាល់​ថា​មិនមែន​ខ្លួន​ក្នុង​របស់​ដែល​ជា​ទុក្ខ​)​ ​១​ ​បហា​ន​សញ្ញា​ ​(​សំគាល់​ថា​គួរ​លះបង់​)​ ​១​ ​វិរាគ​សញ្ញា​ ​(​សំគាល់​ការប្រាសចាក​តម្រេក​)​ ​១​ ​និរោធ​សញ្ញា​ ​(​សំគាល់​ការ​រលត់​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ទាំង​ ​១០​ ​នេះឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ឈម​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ ​ជា​បរិយោសាន​។​
 [​៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​នេះ​ ​មាន​ ​១០​ ​ប្រការ​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636855089913812431
ទៅកាន់ទំព័រ៖