ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធា ទាំងមានសីលហើយ តែថាមិនបានចេះដឹងច្រើន។បេ។ ចេះដឹងច្រើនហើយ តែមិនចេះសំដែងធម៌ ចេះសំដែងធម៌ហើយ តែចូលកាន់បរិសទ្យមិនកើត ចូលកាន់បរិសទ្យកើតហើយ តែមិនក្លៀវក្លាសំដែងធម៌ដល់បរិសទ្យ ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យហើយ តែមិនទ្រទ្រង់វិន័យ ទ្រទ្រង់វិន័យហើយ តែមិនប្រព្រឹត្តនៅក្នុងព្រៃ ដែលមានសេនាសនៈស្ងាត់ នៅក្នុងព្រៃ មានសេនាសនៈស្ងាត់ហើយ តែមិនបានតាមប្រាថ្នា មិនបានដោយមិនលំបាក មិនបានដោយងាយ នូវចតុត្ថជ្ឈាន ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវចតុត្ថជ្ឈាន ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្នហើយ តែមិនធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។
ID: 636854991564967199
ទៅកាន់ទំព័រ៖