ព្រះត្រៃបិដក ភាគ ៥០

មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ឈម​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ ​ជា​បរិយោសាន​។​ ​សញ្ញា​ ​១០​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​អនិច្ចសញ្ញា​ ​១​ ​អនត្តសញ្ញា​ ​១​ ​មរណសញ្ញា​ ​១​ ​អាហា​រេ​ ​បដិកូលសញ្ញា​ ​១​ ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​ ​១​ ​អដ្ឋិ​ក​សញ្ញា​ ​(​សំគាល់​អសុភ​ដែល​មានតែ​រាង​ឆ្អឹង​)​ ​១​ ​បុ​ឡុ​វក​សញ្ញា​ ​(​សំគាល់​អសុភ​ដែល​មាន​ដង្កូវចុះ​)​ ​១​ ​វិ​នីល​ក​សញ្ញា​ ​(​សំគាល់​អសុភ​ដែល​មាន​ពណ៌ខៀវ​)​ ​១​ ​វិ​ចិ្ឆទ្ទ​ក​សញ្ញា​ ​(​សំគាល់​អសុភ​ដែល​ដាច់​ជា​កំណាត់​)​ ​១​ ​ឧទ្ធុ​មាត​ក​សញ្ញា​ ​(​សំគាល់​អសុភ​ ​ដែល​ហើមប៉ោង​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ ​១០​ ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ឈម​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ជា​បរិយោសាន​។​
 [​៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​អន្យតិរ្ថិយ​បរិព្វាជក​ ​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​ធម៌​ទាំងអស់​ ​មាន​អ្វី​ជា​ឫសគល់​ ​ពួក​ធម៌​ទាំងអស់​ ​មាន​អ្វី​ជា​ដែន​កើត​ ​ពួក​ធម៌​ទាំងអស់​ ​មាន​អ្វី​ជាទី​ប្រជុំ​កើត​ ​ពួក​ធម៌​ទាំងអស់​ ​មាន​អ្វី​ជាទី​ប្រជុំ​ចុះ​ ​ពួក​ធម៌​ទាំងអស់​ ​មាន​អ្វី​ជា​ប្រធាន​ ​ពួក​ធម៌​ទាំងអស់​ ​មាន​អ្វី​ជាធំ​ ​ពួក​ធម៌​ទាំងអស់​ ​មាន​អ្វី​ជា​គ្រឿង​វិសេស​ ​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636855090175137378
ទៅកាន់ទំព័រ៖