ព្រះត្រៃបិដក ភាគ ៥០
ពួកធម៌ទាំងអស់ មានអ្វីជាខ្លឹម ពួកធម៌ទាំងអស់មានអ្វីជាគ្រឿងឈមទៅរក ពួកធម៌ទាំងអស់ មានអ្វីជាបរិយោសាន ម្នាលភិក្ខុទាំងឡាយ កាលបើត្រូវពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះសួរយ៉ាងនេះ តើអ្នកទាំងឡាយ គប្បីដោះស្រាយដូចម្តេច។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ មានព្រះដ៏មានព្រះភាគជាឫសគល់ មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹងនៃយើងទាំងឡាយស្រាប់ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំដែងនូវសេចក្តីនៃភាសិតនេះ ភិក្ខុទាំងឡាយ បានស្តាប់ព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំបាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះថា ម្នាលអាវុសោ ពួកធម៌ទាំងអស់ មានអ្វីជាឫសគល់ ពួកធម៌ទាំងអស់ មានអ្វីជាដែនកើត ពួកធម៌ទាំងអស់ មានអ្វីជាទីប្រជុំកើត ពួកធម៌ទាំងអស់ មានអ្វីជាទីប្រជុំចុះ
ID: 636855090365728279
ទៅកាន់ទំព័រ៖