ព្រះត្រៃបិដក ភាគ ៥០

​ពួក​ធម៌​ទាំងអស់​ ​មាន​អ្វី​ជា​ប្រធាន​ ​ពួក​ធម៌​ទាំងអស់​ ​មាន​អ្វី​ជាធំ​ ​ពួក​ធម៌​ទាំងអស់​ ​មាន​អ្វី​ជា​គ្រឿង​វិសេស​ ​ពួក​ធម៌​ទាំងអស់​ ​មាន​អ្វី​ជា​ខ្លឹម​ ​ពួក​ធម៌​ទាំងអស់​ ​មាន​អ្វី​ជា​គ្រឿង​ឈម​ទៅ​រក​ ​ពួក​ធម៌​ទាំងអស់​ ​មាន​អ្វី​ជា​បរិយោសាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កាលបើ​ត្រូវ​ពួក​អន្យតិរ្ថិយ​ ​បរិព្វាជក​ទាំងនោះ​ ​សួរ​យ៉ាងនេះ​ ​គប្បី​ដោះស្រាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​ធម៌​ទាំងអស់​ ​មាន​ឆន្ទៈ​ជា​ឫសគល់​ ​ពួក​ធម៌​ទាំងអស់​ ​មាន​មនសិ​កា​រៈ​ជា​ដែន​កើត​ ​ពួក​ធម៌​ទាំងអស់​ ​មាន​ផស្សៈ​ជាទី​ប្រជុំ​កើត​ ​ពួក​ធម៌​ទាំងអស់​ ​មាន​វេទនា​ជាទី​ប្រជុំ​ចុះ​ ​ពួក​ធម៌​ទាំងអស់​ ​មាន​សមាធិ​ ​ជា​ប្រធាន​ ​ពួក​ធម៌​ទាំងអស់​ ​មានសតិ​ជាធំ​ ​ពួក​ធម៌​ទាំងអស់​ ​មាន​បញ្ញា​ជា​គ្រឿង​វិសេស​ ​ពួក​ធម៌​ទាំងអស់​ ​មាន​វិមុត្តិ​ជា​ខ្លឹម​ ​ពួក​ធម៌​ទាំងអស់​ ​មាន​អមតៈ​ជា​គ្រឿង​ឈម​ទៅ​រក​ ​ពួក​ធម៌​ទាំងអស់​ ​មាន​និព្វាន​ជា​បរិយោសាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ត្រូវ​ពួក​អន្យតិរ្ថិយ​ ​បរិព្វាជក​ទាំងនោះ​ ​សួរ​យ៉ាងនេះ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ឯង​។​
 [​៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​ចិត្ត​យើង​នឹង​សន្សំ​ដោយសមគួរ​ដល់​បព្វជ្ជា​ផង​ ​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636855090573320153
ទៅកាន់ទំព័រ៖