ព្រះត្រៃបិដក ភាគ ៥០

​អកុសលធម៌​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ក៏​នឹង​មិន​គ្រប​សង្កត់ចិត្ត​ផង​ ​ចិត្ត​យើង​សន្សំ​ ​ក្នុង​អនិច្ចសញ្ញា​ផង​ ​ចិត្ត​យើង​នឹង​សន្សំ​ ​ក្នុង​អនត្តសញ្ញា​ផង​ ​ចិត្ត​យើង​នឹង​សន្សំ​ ​ក្នុង​អសុភ​សញ្ញា​ផង​ ​ចិត្ត​យើង​នឹង​សន្សំ​ ​ក្នុង​អាទីនវសញ្ញា​ផង​ ​ចិត្ត​យើង​នឹង​សន្សំ​ក្នុង​សញ្ញា​នោះ​ ​ព្រោះ​ដឹង​នូវ​សុចរិត​ ​និង​ទុច្ចរិត​ ​នៃ​សត្វលោក​ផង​ ​ចិត្ត​យើង​នឹង​សន្សំ​ ​ក្នុង​សញ្ញា​នោះ​ ​ព្រោះ​ដឹង​នូវ​សេចក្តី​ចំរើន​ ​និង​សេចក្តី​វិនាស​នៃ​សត្វលោក​ផង​ ​ចិត្ត​យើង​នឹង​សន្សំ​ ​ក្នុង​សញ្ញា​នោះ​ ​ព្រោះ​ដឹងការ​ប្រជុំ​កើត​និង​សាបសូន្យ​ទៅ​ ​នៃ​សត្វលោក​ផង​ ​ចិត្ត​យើង​នឹង​សន្សំ​ក្នុង​បហា​ន​សញ្ញា​ផង​ ​ចិត្ត​យើង​នឹង​សន្សំ​ ​ក្នុង​វិរាគ​សញ្ញា​ផង​ ​ចិត្ត​យើង​នឹង​សន្សំ​ ​ក្នុង​និរោធ​សញ្ញា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​សិក្សា​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​ចិត្ត​ដែល​ភិក្ខុ​សន្សំ​ហើយ​ ​ដោយសមគួរ​ដល់​បព្វជ្ជា​ផង​ ​ពួក​អកុសលធម៌​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​ផង​ ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636855090782002089
ទៅកាន់ទំព័រ៖