ព្រះត្រៃបិដក ភាគ ៥០
ចិត្តដែលភិក្ខុសន្សំហើយ ក្នុងអនិច្ចសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងអនត្តសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងអសុភសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងអាទីនវសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងសញ្ញានោះ ព្រោះដឹងនូវសុចរិត និងទុច្ចរិតរបស់សត្វលោកផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងសញ្ញានោះ ព្រោះដឹងនូវសេចក្តីចំរើន និងវិនាសរបស់សត្វលោកផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងសញ្ញានោះ ព្រោះដឹងនូវការប្រជុំកើត និងសាបសូន្យរបស់សត្វលោកផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងបហានសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងវិរាគសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងនិរោធសញ្ញាផង។ បណ្តាផលទាំងពីរ ផលណាមួយ រមែងប្រាកដដល់ភិក្ខុនោះ គឺនឹងបានអរហត្តផង ក្នុងបច្ចុប្បន្ន ឬកាលបើឧបាទិ នៅសេសសល់ នឹងបានអនាគាមិផល។
[៦០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះគិរិមានន្ទដ៏មានអាយុ លោកមានអាពាធ ប្រកបដោយទុក្ខវេទនា ជាជម្ងឺធ្ងន់។
ID: 636855090987043817
ទៅកាន់ទំព័រ៖