ព្រះត្រៃបិដក ភាគ ៥០

អាពាធ​ទាំងឡាយ​ផ្សេង​ ​ៗ​ ​តែង​កើតឡើង​ ​ក្នុង​កាយ​នេះ​ដូច្នេះ​ ​អាពាធ​នោះ​ ​ដូចម្តេច​ខ្លះ​ ​គឺ​រោគ​ក្នុង​ភ្នែក​ ​រោគ​ក្នុង​ត្រចៀក​ ​រោគ​ក្នុង​ច្រមុះ​ ​រោគ​ក្នុង​អណ្តាត​ ​រោគ​ក្នុង​កាយ​ ​រោគ​ក្នុង​ក្បាល​ ​រោគ​ស្លឹកត្រចៀក​ ​រោគ​ក្នុង​មាត់​ ​រោគ​ត្រង់​គល់​ធ្មេញ​ ​រោគ​ក្អក​ ​រោគហឺត​ ​រោគ​ខាងក្រៅ​ច្រមុះ​ ​រោគ​ក្តៅក្រហាយ​ ​រោគ​ស្គាំងស្គម​ ​រោគ​ក្នុង​ផ្ទៃ​ ​រោគ​ខ្យល់ចាប់​ ​វិលមុខ​ ​រោគ​ធ្លាក់ឈាម​ ​រោគ​ចុកសៀត​ ​រោគ​ចុះរាក​ ​រោគ​ឃ្លង់​ ​រោគមួល​ ​រោគ​ស្រែង​ ​រោគរីង​រៃ​ ​រោគឆ្កួត​ជ្រូក​ ​រោ​គ​ដំ​នួច​ពិស​ ​រោគ​រមាស់​ ​រោគ​កម​ក្រិន​ ​រោគ​កើត​ក្នុង​ទី​ដែល​ខ្វារ​ដោយ​ក្រចក​ ​រោគ​ឃ្លង់ដែក​ ​រោគ​ឈាម​ ​រោគ​ប្រមាត់​ ​រោគ​ទឹកនោមផ្អែម​ ​រោគ​ឫសដូង​ដុះ​ ​រោគ​រលកកែវ​ ​រោគ​ឫសដូងបាត​(​១​)​ ​អាពាធ​បណ្តាល​អំពី​ប្រមាត់​ ​អាពាធ​បណ្តាល​អំពី​ស្លេស្ម​ ​អាពាធ​បណ្តាល​អំពី​ខ្យល់​ ​អាពាធ​បណ្តាល​អំពី​សន្និបាត​ ​គឺ​ការ​កម្រើក​ប្រមាត់​ ​ស្លេស្ម​ ​និង​ខ្យល់​ប្រជុំ​គ្នា​ ​អាពាធ​កើតអំពី​រដូវ​ប្រែប្រួល​ ​អាពាធ​កើតអំពី​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​មិន​ស្មើគ្នា​ ​អាពាធ​កើតអំពី​សេចក្តី​ព្យាយាម​របស់​អ្នកឯទៀត​ ​(​មាន​ចាប់ចង​វាយ​ជាដើម​)​ ​អាពាធ​កើតអំពី​វិបាក​របស់​កម្ម​ ​ការ​ត្រជាក់​ ​ការ​ក្តៅ​ ​សេចក្តី​ឃ្លាន​ ​សេចក្តី​ស្រេក​ ​ឧច្ចារៈ​ ​(​អាចម៍​)​ ​បស្សាវៈ​ ​(​មូត្រ​)​។​ ​
​(​១​)​ ​ឫសដូងបាត​ ​ដែល​ដុះ​ខាងក្នុង​ ​ត្រង់​ចន្លោះទ្វារ​ធំ​ ​និង​ទ្វារ​តូច​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636855092017152736
ទៅកាន់ទំព័រ៖