ព្រះត្រៃបិដក ភាគ ៥០

​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​នៅ​មិនទាន់​ពេញលេញ​ ​ដោយ​អង្គ​នោះ​ ​យ៉ាងនេះ​ ​ភិក្ខុ​នោះ​ ​ត្រូវ​បំពេញ​អង្គ​នោះ​ ​ដោយ​គិតថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ឲ្យ​អាត្មាអញ​មាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​ជា​អ្នកចេះដឹង​ច្រើន​ផង​ ​ចេះ​សំដែងធម៌​ផង​ ​ចូលកាន់​បរិសទ្យ​កើត​ផង​ ​ក្លៀវក្លា​សំដែងធម៌​ដល់​បរិសទ្យ​ផង​ ​ទ្រទ្រង់​វិន័យ​ផង​ ​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ ​មាន​សេនាសនៈ​ស្ងាត់​ផង​ ​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​ ​នូវ​ចតុត្ថជ្ឈាន​ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ដ៏​ប្រសើរ​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ ​ភិក្ខុ​មាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​ជា​អ្នកចេះដឹង​ច្រើន​ផង​ ​ចេះ​សំដែងធម៌​ផង​ ​ចូលកាន់​បរិសទ្យ​កើត​ផង​ ​ក្លៀវក្លា​សំដែងធម៌​ដល់​បរិសទ្យ​ផង​ ​ទ្រទ្រង់​វិន័យ​ផង​ ​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ ​មាន​សេនាសនៈ​ស្ងាត់​ផង​ ​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​នូវ​ចតុត្ថជ្ឈាន​ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ដ៏​ប្រសើរ​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636854991765148649
ទៅកាន់ទំព័រ៖