ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អានន្ទ​ ​នេះ​ហៅថា​ ​វិរាគ​សញ្ញា​។​
 ម្នាល​អានន្ទ​ ​និរោធ​សញ្ញា​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​ព្រៃ​ក្តី​ ​នៅ​ទៀប​គល់ឈើ​ក្តី​ ​នៅក្នុង​ផ្ទះ​ដ៏​ស្ងាត់​ក្តី​ ​ពិចារណា​ឃើញ​ដូច្នេះ​ថា​ ​ធម៌​ជា​គ្រឿង​រម្ងាប់​សង្ខារ​ទាំងពួង​ ​លះបង់​នូវ​ឧបធិ​ទាំងពួង​ ​អស់​ទៅ​នៃ​តណ្ហា​ ​ប្រាសចាក​រាគៈ​ ​រលត់ទុក្ខ​ ​នេះ​ជា​ធម៌​ស្ងប់​ ​ជា​ធម៌​ឧត្តម​។​ ​ម្នាល​អានន្ទ​ ​នេះ​ហៅថា​ ​និរោធ​សញ្ញា​។​
 ម្នាល​អានន្ទ​ ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ឧបាយ​ ​គឺ​តណ្ហា​ ​និង​ទិដ្ឋិ​ណា​ ​ឧបាទាន​ ​គឺ​សេចក្តី​ប្រកាន់​មាំ​ណា​ ​អភិ​និ​វេ​សៈ​ ​គឺ​សស្ស​ត​ទិដ្ឋិ​ ​និង​ឧច្ឆេទ​ទិដ្ឋិ​ ​ជាទី​អាស្រ័យ​នៅ​នៃ​ចិត្ត​ណា​ ​អនុស័យ​ ​គឺ​កិលេស​ដែល​ដេក​នៅ​រឿយ​ ​ៗ​ ​ក្នុង​សត្ត​សន្តាន​ណា​ ​ក្នុង​លោក​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កាលបើ​លះបង់​នូវ​បាបធម៌​ទាំងនោះ​ ​មិនបាន​ប្រកាន់​មាំ​ដោយចិត្ត​ ​ក៏​រមែង​វៀរ​ ​(​ចាក​បាបធម៌​ទាំងនោះ​)​ ​បាន​។​ ​ម្នាល​អានន្ទ​ ​នេះ​ហៅថា​ ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​។​
 ម្នាល​អានន្ទ​ ​សព្វ​សង្ខា​រេ​សុ​ ​អនិច្ចសញ្ញា​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នឿយណាយ​ ​ធុញទ្រាន់​ ​ស្អប់ខ្ពើម​ ​ចាក​សង្ខារ​ទាំងពួង​។​ ​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636855092650548964
ទៅកាន់ទំព័រ៖