ព្រះត្រៃបិដក ភាគ ៥០
ម្នាលអានន្ទ នេះហៅថា សព្វសង្ខារេសុ អនិច្ចសញ្ញា។
ម្នាលអានន្ទ អានាបានស្សតិ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះដ៏ស្ងាត់ក្តី អង្គុយផ្គត់ភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតីឲ្យឆ្ពោះ ត្រង់ (ទៅរកកម្មដ្ឋាន)។ ភិក្ខុនោះ មានស្មារតី ដកដង្ហើមចេញ មានស្មារតីដកដង្ហើមចូល កាលដកដង្ហើមចេញវែង ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី ភិក្ខុសិក្សា
(១) ថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវកាយ
(២) គឺដង្ហើមចេញទាំងអស់ឲ្យប្រាកដ ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវកាយ
(៣) គឺដង្ហើមចូលទាំងអស់ឲ្យប្រាកដ ទើបដកដង្ហើមចូល
(១) អដ្ឋកថា ថា ព្យាយាម។ (២) ធ្វើខាងដើម ខាងកណ្តាល និងទីបំផុតនៃកាយ គឺដង្ហើមចេញទាំងអស់ឲ្យប្រាកដ។ (៣) ធ្វើខាងដើម ខាងកណ្តាល និងទីបំផុតនៃកាយ គឺដង្ហើមចូលទាំងអស់ឲ្យប្រាកដ។
ID: 636855094369087259
ទៅកាន់ទំព័រ៖