ព្រះត្រៃបិដក ភាគ ៥០
ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នករម្ងាប់នូវកាយសង្ខារ
(១) គឺដង្ហើមចេញ ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នករម្ងាប់នូវកាយសង្ខារ
(២) គឺដង្ហើមចូល ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវបីតិ ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវបីតិ ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់ នូវសេចក្តីសុខ ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់ នូវសេចក្តីសុខ ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវចិត្តសង្ខារ
(៣) ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវចិត្តសង្ខារ ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នករម្ងាប់នូវចិត្តសង្ខារ ទើបដកដង្ហើមចេញ
(១) កាយសង្ខារដ៏គ្រោតគ្រាត។ (២) កាយសង្ខារដ៏គ្រោតគ្រាត។ (៣) [បានដល់វេទនាខន្ធ និងសញ្ញាខន្ធ។
ID: 636855094868435820
ទៅកាន់ទំព័រ៖