ព្រះត្រៃបិដក ភាគ ៥០
ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នករម្ងាប់នូវចិត្តសង្ខារ ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវចិត្ត ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវចិត្ត ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយ... ដំកល់ចិត្តឲ្យស្មើក្នុងអារម្មណ៍... ដោះចិត្តឲ្យរួចចាកនីវរណធម៌ ជាដើម
(១) ... ឃើញរឿយ ៗ នូវបញ្ចក្ខន្ធថា មិនទៀង... ឃើញរឿយ ៗ នូវធម៌ដែលប្រាសចាករាគៈ... ឃើញរឿយ ៗ នូវធម៌ ដែលរលត់បង់នូវកងទុក្ខ... ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកឃើញរឿយ ៗ នូវធម៌ ជាគ្រឿងលះបង់នូវកិលេស ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកឃើញរឿយ ៗ នូវធម៌ ជាគ្រឿងលះចោលនូវកិលេស ទើបដកដង្ហើមចូល។ ម្នាលអានន្ទ នេះហៅថា អានាបានស្សតិ។
(១) អដ្ឋកថា ពន្យល់ថា ភិក្ខុដោះចិត្តឲ្យរួចចាកនីវរណធម៌ ដោយបឋមជ្ឈាន ឲ្យរួចចាកវិតក្កៈ និងវិចារៈ ដោយទុតិយជ្ឈាន ឲ្យរួចចាកបីតិ ដោយតតិយជ្ឈាន ឲ្យរួចចាកសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន ឲ្យរួចចាកនិច្ចសញ្ញា ដោយអនិច្ចានុបស្សនា ឲ្យរួចចាកសុខសញ្ញា ដោយទុក្ខានុបស្សនា ឲ្យរួចចាកអត្តសញ្ញា ដោយអនត្តានុបស្សនា ឲ្យរួចចាកនន្ទិ ដោយនិព្វិទានុបស្សនា ឲ្យរួចចាករាគៈ ដោយវិរាគានុបស្សនា ឲ្យរួចចាកសមុទយៈ ដោយនិរោធានុបស្សនា ឲ្យរួចចាកអាទានៈ ដោយបដិនិស្សគ្គានុបស្សនា។
ID: 636855095198744712
ទៅកាន់ទំព័រ៖